ផែនការរឹតចំណងយោធាចិនអារ៉ាប៊ីសាអូឌីតនឹងធ្វើឲ្យឥទ្ធិពលអាមេរិកនៅមជ្ឈឹមបូ៍ពាកាន់តែថយចុះ

បរទេស៖​ អាមេរិកនិងអារ៉ាប៊ីសាអូឌីតគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនដាច់អស់រយៈពេលជាច្រើនទសវត្សមកហើយជាពិសេសនៅពេលដែលមានបញ្ហានៅក្នុងតំបន់មជ្ឈឹមបូព៍ាម្តងៗ។

ប៉ុន្តែមួយរយៈចុងក្រោយនេះឥទ្ធិពលរបស់អាមេរិកហាក់បីដូចជាបានថយចុះបន្តិចម្តងនៅទីនេះជាពិសេសក្នុងពេលដែលមានវត្តមានចិនជាភាគីទី៣នៃទំនាក់ទំនង។

ថ្មីៗនេះប្រទេសចិននិងអារ៉ាប៊ីសាអូឌីតមិនត្រឹមតែប៉ុណ្ណោះបានប្រកាសក្នុងការរឹតបន្តឹងចំណងទំនាក់ទំនងយោធាឲ្យកាន់តែជិតស្និទ្ធផងដែរតាមរយៈផែនការសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខនេះ។

ការប្រកាសសន្យានិងប្តេជ្ញាចិត្តរួមគ្នាដែលត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe ជាមួយនឹងអនុរដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីតតាមវិដេអូ។

លោក Wei ក៏បានអះអាងដែរថារដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនិងគោលនយោបាយរបស់ចិនក្នុងបញ្ហាមួយចំនួនដែលអាមេរិកកំពុងប្រឆាំងតវ៉ាដូចជាតៃវ៉ាន់ហុងកុងនិងស៊ីនជាំងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here