អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីជឿជាក់ថាចិនពិតជានឹងវាយលុយចូលតៃវ៉ាន់

បរទេស៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott នៅថ្ងៃសុក្រនេះបានធ្វើការព្រមានចំៗថារដ្ឋាភិបាលក្រុងប៉េកាំងនឹងបើកការវាយលុកចូលកោះតៃវ៉ាន់ឬយ៉ាងហោចណាស់បង្កសកម្មភាពបង្កជម្លោះណាមួយជាមិនខាន។

បុរសរូបនេះក៏បានបញ្ជាក់ដែរថាលោកខាងលិចនៅពេលនេះគួរតែចាប់ផ្តើមក្នុងការរៀបចំផែនការត្រៀមកម្លាំងយោធាព្រមទាំងការឆ្លើយតបផ្សេងទៀតតាមរយៈរូបភាពជាទណ្ឌកម្មសេដ្ឋកិច្ចផង។

លោក Abbott បានបន្តទៀតថា៖ខ្ញុំគិតថាពួកយើងគួរតែរៀបចំខ្លួនឲ្យបានរួចជាស្រេចចំពោះអ្វីដែលយើងមិនធ្លាប់បានគិតដល់ប៉ុន្តែជាក់ស្តែងលទ្ធភាពនៃការកកើតឡើងគឺពិតជាមានកម្រិតខ្ពស់នៅពេលនេះ។

លោកបន្តថា៖ពួកយើងត្រូវតែរៀបចំកម្លាំងយោធាឲ្យបានល្អជាងមុនធំជាងមុនជាពិសេសកងកម្លាំងនាវាមុជទឹកឲ្យបានពេលនេះមិនចាំរហូតដល់២ទសវត្សទៀតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here