គម្រោងសិក្សាផ្លូវទឹកពីផែភ្នំពេញទៅផែខេត្តកែបដោយផ្ទាល់មិនចាំបាច់ឆ្លងវៀតណាមទៀតឡើយ

ភ្នំពេញ​​៖ យោងតាមការប្រកាសដោយរដ្ឋមន្រ្តីសាធារណការ ស៊ុន ចាន់ថុល ថ្លែងនៅព្រឹកថ្ងៃទី២៨ មករា ២០២២នេះបានឲ្យដឹងថាដើម្បីសម្រួលដល់កិច្ចការងារដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជាកំពុងសិក្សាគម្រោងមួយដែលអាចធ្វើការតភ្ជាប់នៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹកចេញពីផែនៅទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដោយមិនមានការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាមទៀតឡើយ។

គួរឲ្យដឹងដែរថាប្រសិនបើគម្រោងនេះជោគជ័យមានន័យផ្លូវទឹកថ្មីនឹងកាត់បន្ថយប្រវែងធ្វើដំណើរប្រហែល ៨០គីឡូម៉ែត្រ ហើយកាត់បន្ថយពេលវេលាក្នុងការបំពេញនីតិវិធីនានាដែលជាឧបសគ្គមួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

តាមរយៈការបញ្ជាក់បន្ថែមលោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាការតភ្ជាប់ថ្មីនេះគឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មីភ្ជាប់ទៅសមុទ្រគឺមានចម្ងាយប្រមាណត្រឹមតែជា ៥គីឡូម៉ែត្រប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here