ប៉ង់តាហ្គោនគ្រោងដាក់ទណ្ឌកម្មថ្មីមិនធ្លាប់មានទៅលើប្រទេសរុស្សី

បរទេស៖ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាអាមេរិកកំពុងធ្វើការពិចារណាក្នុងការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងទៅនឹងផែនការវាយលុករបស់រុស្សីលើប្រទេសអ៊ុយក្រែនក្នុងលក្ខណៈនិងទ្រង់ទ្រាយដែលមិនធ្លាប់មានពីមុនមកហើយ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះក៏បានបញ្ជាក់ថាអាមេរិកនៅតែមានពេលវេលានិងឱកាសសម្រាប់ពិភាក្សាគ្នានៅឡើយសម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូប៉ុន្តែបញ្ជាក់ថាផលលំបាកនឹងពិតជាមានសម្រាប់រុស្សីប្រសិនបើសង្គ្រាមលុកលុយពិតជានឹងកើតឡើងមែននោះ។

លោក Kirbyបានថែ្លងបែបនេះថា៖ខ្ញុំគិតថាពួកយើងបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ហើយចំពោះទសន្សៈរបស់យើងទៅកាន់លោកប្រធានាធិបតីរុស្សី Vladimir Putin អំពីផលលំបាកសេដ្ឋកិច្ចដែលរុស្សីនឹងអាចទទួលបានពីការសម្រេចចិត្តណាមួយរបស់គាត់ចំពោះអ៊ុយក្រែនហើយនៅពេលដែលទណ្ឌកម្មនឹងដំណើរការហើយនោះរុស្សីនឹងត្រូវប្រឈមមុខជាមួយវាមួយរយៈជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here