កាណាដាបន្តដកបុគ្គលិករបស់ខ្លួនចេញពីស្ថាទូតស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖​ ក្រសួងការបរទេសនៃប្រទេសកាណាដាកាលពីថ្ងៃអាទិត្យម្សិលមិញបានប្រកាសថាកាណាដាបានសម្រេចចិត្តក្នុងការបន្តដកបុគ្គលិកជាច្រើនបន្ថែមទៀតចេញពីស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

កាណាដាបានសម្រេចចិត្តក្នុងការដកបុគ្គលិកដែលមិនចាំបាច់ចេញពីអ៊ុយក្រែនដោយបានលើកឡើងដដែលថាការងារអទិភាពសំខាន់នៅពេលនេះគឺនៅតែដោយសារតែបញ្ហាសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋកាណាដា។

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី២៥ខែមករាម្តងហើយកាណាដាបានប្រកាសក្នុងការអនុញ្ញាតិឲ្យកូនៗរបស់បុគ្គលិកទូតដែលស្ថិតនៅក្រោមអាយុ១៨ឆ្នាំក្នុងការវិលត្រឡប់មកកាន់ប្រទេសកំណើតវិញប៉ុន្តែប្រតិបត្តិការស្ថានទូតនៅតែដំំណើរការជាធម្មតាសម្រាប់ពលរដ្ឋកាណាដានិងអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here