គិតត្រឹមរាជធានីភ្នំពេញប៉ុណ្ណោះអគារកំពស់លើសពី៤០ជាន់មានសរុប៤០ទីតាំង

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ ៩ជាន់ និងលើសពី៤០ជាន់ មានប្រមាណ ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។

ប្រភព៖ ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here