យន្តហោះប្រយុទ្ធម៉ូដេលថ្មីអាមេរិក F-15EX Egle II បាញ់មីស៊ីលលើកដំបូងចេញពីយន្តហោះ

បរទេស៖​ ទីបំផុតយន្តហោះចម្បាំងម៉ូដេលថ្មីរបស់អាមេរិក F-15EX ដែលនឹងក្លាយទៅជាយន្តហោះជួរមុខរបស់អាមេរិកក្នុងការជំនួសតំណែងរបស់យន្តហោះ F-15 ម៉ូដេលចាស់ៗនោះគឺអាចធ្វើការបាញ់មីស៊ីលចេញពីយន្តហោះជាលើកដំបូងបានយ៉ាងជោគជ័យនៅឈូងសមុទ្រមិកស៊ិកកាលពីពេលថ្មីៗនេះ។

យន្តហោះចម្បាំងទាំងនេះដែលកំពុងប្រតិបត្តិការជាមួយនឹងក្រុមអង្គភាពធ្វើតេស្តបានធ្វើការបាញ់មីស៊ីលប្រភេទ AIM-120D​ Advanced Medium-Range Air to Air Missile និងបាញ់ចំគោលដៅជាដ្រូនBQM-167 ក្នុងពេលកំពុងធ្វើការហោះហើរកាលពីថ្ងៃទី២៥ខែមករាកន្លងមក។

គួរឲ្យដឹងដែរថាមកដល់ពេលនេះកងកម្លាំងទ័ពអាកាសអាមេរិកបានធ្វើការបញ្ជាទិញយន្តហោះ F-15EX Egles II នេះចំនួន៨គ្រឿងសិនហើយនឹងបន្តត្រូវការបន្ថែមយ៉ាងហោចណាស់១៤៤គ្រឿងទៀតដើម្បីអាចជំនួសកម្លាំងយន្តហោះដែលមានអាយុកាលជាង៤០ឆ្នាំរបស់ខ្លួនដែលមានទាំង F-15C/Ds ៕

LEAVE A REPLY

Please enter your comment!
Please enter your name here