Lockheed Martin ត្រៀមរោងចក្រថ្មី២ដើម្បីផលិតយន្តហោះចាក់សាំងម៉ូដេលថ្មីឲ្យអាមេរិក

បរទេស៖​ ក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក Lockheed Martin កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសថាយន្តហោះសម្រាប់ចាក់សាំងម៉ូដេលថ្មីរបស់កងកម្លាំងកងទ័ពអាកាសអាមេរិកនឹងត្រូវផលិតចេញពីរោងចក្រថ្មីចំនួន២កន្លែងនៅក្នុងរដ្ឋAlabama និងរដ្ឋ Georgiaហើយអាចបង្កើតការងារថ្មីដល់ទៅ១៣០០កន្លែងផងដែរប្រសិនក្រុមហ៊ុនអាចទទួលបានកុងត្រាមួយនេះ។

ការពង្រីកព្រមទាំងការជួលបុគ្គលិកបន្ថែមនឹងធ្វើឡើងអាស្រ័យទៅលើកុងត្រាដែលក្រុមហ៊ុនអាចទទួលបានហើយជឿជាក់ថាការដេញថ្លៃកុងត្រាទាំងនេះនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤និងឆ្នាំ២០២៥នេះបើយោងតាមការបញ្ជាក់របស់លោក Larry Gallogloy ប្រធានផ្នែកកម្មវិធីអភិវឌ្ឍយន្តហោះចាំងសាំងរបស់ក្រុមហ៊ុន Lockheed Martin Aeronautics។

កាលពីខែមិថុនាកន្លងមកកងកម្លាំងទ័ពអាកាសអាមេរិកបានធ្វើការស្ទាបស្ទង់ទៅលើឧស្សាហកម្មផលិតយន្តហោះដើម្បីអាចកំណត់បានថាតើអាមេរិកគួរតែធ្វើការផលិតយន្តហោះថ្មីដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះចុងក្រោយដែលទើបតែត្រូវបានបញ្ជាទិញ KC-46៕

Col. Richard Tanner, 22nd Air Refueling Wing commander, and Pat Gallagher, Friends of McConnell director, present the key of the aircraft to Lt. Gen Thomas Sharpy, Headquarters Allied Command Transformation Capability Development deputy chief of staff, Jan. 10 2020, at McConnell Air Force Base, Kan. This is the 21st KC-46 Pegasus to be delivered to McConnell. (U.S. Air Force photo by Airman 1st Class Nilsa E. Garcia)

LEAVE A REPLY

Please enter your comment!
Please enter your name here