លីបង់បំផ្លាញនិងចាប់ខ្លួនបណ្តាញចារកម្មធំៗចំនួន១៧ដងដោយអ៊ីស្រាអ៊ែល

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ NNA កាលពីថ្ងៃចន្ទបានប្រកាសថាកងកម្លាំងសន្តិសុខរបស់ប្រទេសបានធ្វើការបំផ្លាញនិងឈានទៅដល់ការចាប់ខ្លួនបណ្តាញចារកម្មធំៗចំនួន១៧របស់ប្រទេសអ៊ីស្រាអ៊ែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លីបង់លោក Bassam Mawlawi ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមសារព័ត៌មាន NNA ថា៖បណ្តាចារកម្មទាំងនោះមិនត្រឹមតែធ្វើប្រតិបត្តិការនៅក្នុងប្រទេសលីបង់ប៉ុណ្ណោះទេវាថែមទាំងកំពុងប្រតិបត្តិការនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។

ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ទេថាតើចំនួនពិតប្រាកដនៃសកម្មជននិងប្រតិបត្តិការទាំងនោះមានរូបភាពយ៉ាងណាខ្លះនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here