រដ្ឋាភិបាលថ្មីអាល្លឺម៉ង់ឡើងកាន់តំណែងបាន៧សប្តាហ៍លក់អាវុធបានជាង២៤០០លានដុល្លារ

បរទេស៖ អស់រយៈពេលជិត៧សប្តាហ៍មកហើយឬប្រមាណជា៦ខែដែលរដ្ឋាភិបាលថ្មីអាល្លឺម៉ង់បានឡើងមកកាន់តំណែងក្រោមវត្តមានដឹកនាំរបស់លោកស្រីអធិកាបតី Olaf Scholz កិច្ចព្រមព្រៀងលក់អាវុធសរុបបានកើនឡើងរហូតទៅដល់២៤៨០លានដុល្លារមកហើយគឺប្រហាក់ប្រហែលទៅនឹងទំហំដែលរដ្ឋាភិបាលចាស់លោកស្រី Angele Merkel ធ្លាប់បានលក់កាលពី៦ខែដើមឆ្នាំ២០២១។

ក្នុងរយៈពេលនោះលោកស្រី Merkel បានអនុម័តលក់អាវុធរបស់អាល្លឺម៉ង់ទៅក្រៅប្រទេសបានចំនួនប្រមាណជា២៥៩០លានដុល្លារធៀបទៅនឹងរដ្ឋាភិបាលថ្មីនេះអ្នកជំនាញជឿជាក់ថាអាល្លឺម៉ង់នឹងអាចឈានទៅរកកំណត់ត្រាថ្មីមួយដែលទំហំនៃការលក់អាវុធនឹងមានការកើនឡើងខ្លាំងមិនធ្លាប់មានពីមុនមក។

មុនពេលដល់អាណត្តិលោកស្រី Merkel សល់តែ៩ថ្ងៃចុងក្រោយប៉ុណ្ណោះបានអនុម័តលក់កញ្ចប់អាវុធប្រមាណជា៥០០០លានដុល្លារបន្ថែមទៀតដែលបានធ្វើឲ្យទំហំលក់អាវុធកាលពីឆ្នាំ២០២១មានចំនួនកើនឡើងទៅដល់១០៥៣០លានដុល្លារ។

ទោះបីជាយ៉ាងណាក្តីកន្លងមករដ្ឋាភិបាលរបស់លោកស្រី Scholz ធ្លាប់បានធ្វើការប្តេជ្ញាចិត្តផងដែរថានឹងបន្តធ្វើការយ៉ាងម៉ឺងម៉ាត់ទៅលើកិច្ចការងារលក់អាវុធជាពិសេសទៅលើច្បាប់គ្រប់គ្រងតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here