អេហ្ស៊ីបចុះកិច្ចព្រមព្រៀងជិត២០០០លានដុល្លារទិញរថក្រោះរបស់កូរ៉េខាងត្បូង

បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃម្សិលមិញបានប្រកាសថាក្រុមហ៊ុនផលិតអាវុធ Hanwha Defense បានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំបំផុតនាំចេញរថក្រោះប្រភេទ K9 Howitzers និងរថយន្តយោធាជាច្រើនទៀតទៅឲ្យប្រទេសអេហ្ស៊ីប។

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋមួយនេះមិនបានបញ្ជាក់លំអិតទេអំពីកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជា១៧០០លានដុល្លារមួយនេះប៉ុន្តែជឿជាក់ថាប្រព័ន្ធកាំភ្លើងធំ K9 Howitzer នេះមានចំនួនយ៉ាងហោចណាស់២០០គ្រឿងព្រមជាមួយនឹងរថយន្តសម្រាប់ផ្ទុកសព្វាវុធប្រភេទ K10 ជាច្រើនគ្រឿងផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតិឲ្យ K0 Howitzer ទាំងនោះនឹងត្រូវផលិតចេញពីរោងចក្ររបស់ប្រទេសអេហ្ស៊ីប Factory 200​ ដែលមានទីតាំងស្ថិតនៅខាងក្រៅរដ្ឋធានីក្រុងគែរបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here