អាមេរិកមានផែនការនយោបាយធ្វើឲ្យរុស្សីឯកោពីពិភពលោក

បរទេស៖​​​ ជាការចេញផ្សាយដោយកាសែតប្រេស៊ីល Folha de Sao Paulo និងត្រូវបានយកមកធ្វើការផ្សព្វផ្សាយបន្តដោយកាសែតរុស្សី RT.com បានអាមេរិកកំពុងរៀបចំផែនការនិងបង្កើនសំពាធនយោបាយក្នុង
គោលបំណងធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូនៅដាច់ដោយឡែកតែម្នាក់ឯងពីឆាកអន្តរជាតិ។

ប្រភពដដែលបានសរសេរដែរថាក្នុងនោះអាមេរិកកំពុងធ្វើការទំនាក់ទំនងទៅកាន់ប្រទេសប្រេស៊ីលដើម្បីធ្វើយ៉ាងណាឲ្យប្រធានាធិបតីលោក Jair Bolsonaro ក្នុងការលប់ចោលដំណើរទសន្សកិច្ចរបស់ខ្លួនទៅកាន់ប្រទេសរុស្សីដោយលើកឡើងយកបញ្ហាតានតឹងនៅព្រំដែនរុស្សីនិងអ៊ុយក្រែនជាមូលហេតុចំបង។

មន្ត្រីជាន់ខ្ពស់បានធ្វើការបញ្ជាក់ពីជំហព្រួយបារម្ភទៅលើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រេស៊ីលដោយបានអះអាងថាវានឹងក្លាយទៅជាសញ្ញាដែលបង្ហាញថាប្រេស៊ីលបានគាំទ្រចំពោះរុស្សីក្នុងការប្រឆាំងជាមួយនឹងណាតូព្រមទាំងសម្ព័ន្ធមិត្តផង។

គួរឲ្យដឹងដែរថាការដាក់សំពាធនោះផងដែរក៏ត្រូវបានធ្វើឡើងដោយផ្ទាល់តាមរយៈការពិភាក្សាគ្នាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងលោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Carlos Franca កាលពីថ្ងៃអាទិត្យកន្លងមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here