បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបាន BBC ចេញផ្សាយថានឹងបញ្ចូនកងកម្លាំងយោធាបន្ថែមជាច្រើនពាន់នាក់ទៀតចូលទៅក្នុងបណ្តាប្រទេសអឺរ៉ុបនៅសប្តាហ៍នេះក្នុងពេលដែលភាពតានតឹងជាមួយនឹងរុស្សីបន្តកើនឡើងនៅអ៊ុយក្រែន។
យោធាប្រមាណជាជាង២០០០នាក់នឹងត្រូវបញ្ជូនចេញពីមូលដ្ឋានទ័ព Fort Bragg រដ្ឋ North Carolina ទៅកាន់ប្រទេសប៉ូឡូញនិងអាល្លឺម៉ង់ហើយនឹងបន្តបញ្ជូនយោធាជាង១០០០នាក់ទៀតពីអាល្លឺម៉ង់ទៅដល់រ៉ូមេនីក្នុងពេលបន្ទាប់។
កន្លងមករហូតដល់ពេលនេះរដ្ឋាភិបាលក្រុងមូស្គូនៅតែបានបញ្ជាក់ថាគ្មានផែនការក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែននោះទេទោះបីជាយោធារបស់ខ្លួនជាង១០ម៉ឺននាក់នៅតែបន្តមានវត្តមានក្បែរព្រំដែននៅឡើយក្តី។
ជាការឆ្លើយតបរដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាក់ថាសកម្មភាពចុងក្រោយរបស់អាមេរិកលើកនេះគឺនឹងពិតធ្វើឲ្យមានភាពខ្ទេចខ្ទាំខ្លាំងជាមិនខាន៕