អ៊ីស្រាអ៊ែលនឹងចូលរួមសមយុទ្ធយោធាធំមួយដែលដឹកនាំដោយអាមេរិក

បរទេស៖ នៅថ្ងៃនេះប្រទេសអ៊ីស្រាអ៊ែលបានប្រកាសថានឹងចូលរួមសមយុទ្ធយោធាជើងទឹកមួយដែលដឹកនាំដោយអាមេរិកជាមួយនឹងបណ្តាប្រទេសប្រមាណជា៦០ផ្សេងទៀត។

សមយុទ្ធយោធាដែលមានឈ្មោះថា The International Maritime Exercise (IMX) 2022
នឹងមានវត្តមានរបស់អ៊ីស្រាអ៊ែលព្រមជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីតផងនិងអូម៉ង់ទោះបីជាមិនទាន់មានដំណោះស្រាយឬធ្វើដំណើរការជាធម្មតាឡើងវិញរវាងទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសឈូងសមុទ្រហ្គ្លោហ្វទាំងពីរនេះនៅឡើយក្តី។

សមយុទ្ធយោធានេះបានធ្វើឡើងនៅបន្ទាប់ពីភាពតានតឹងខុសពីធម្មតារវាងតំបន់ឈូងសមុទ្រហ្គ្លោហ្វតាមរយៈការវាយប្រហារដោយមីស៊ីលទៅលើសហភាពអារ៉ាប់រួមដោយមីស៊ីលរបស់ក្រុម Houthi ។

គួរឲ្យដឹងដែរថាអ៊ីស្រាអ៊ែលនៅមិនទាន់បានដំណើរការទំនាក់ទំនងជាធម្មតាឡើងវិញនៅឡើយទេជាមួយនឹងអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ប៉ុន្តែទើបតែបានបង្កើតទំនាក់ទំនងជាធម្មតាឡើងវិញជាមួយនឹងសហភាពអារ៉ាប់និងបារ៉ែនប៉ុណ្ណោះកាលពីឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here