អាមេរិកផ្តល់ឧបទ្ធម្ភាគចក្រឲ្យក្រូអាតខណៈដែលរុស្សីផ្គត់ផ្គត់អាវុធឲ្យស៊ែប៊ី

បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្រគល់ឧទ្ធម្ភាគចក្រយោធា Black Hawk ចំនួន២គ្រឿងទៅឲ្យប្រទេសក្រូអាតក្នុងពេលដែលប្រទេសរុស្សីក៏បានផ្គត់ផ្គង់សព្វាវុធមួយចំនួនទៅឲ្យប្រទេសស៊ែប៊ីដែលជាប្រទេសជិតខាងគ្នាផងនោះកំពុងបង្កភាពតានតឹងក្នុងរូបរាងជាការប្រជែងសព្វាវុធនៅក្នុងតំបន់បាល់កាន។

ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Zagreb បានបញ្ជាក់ថាការឧបត្ថម្ភឧបទ្ធម្ភាគចក្រទាំងនេះទៅកាន់រដ្ឋាភិបាលក្រូអាតធ្វើឡើងដើម្បីចែករំលែកនិងជួយពង្រីកសមត្ថភាពការពារជាតិរបស់ប្រទេសមួយនេះព្រមទាំងបង្កើនភាពត្រៀមរួចរាល់ក្នុងការជួយគាំទ្រទៅដល់អង្គការណាតូផងដែរ។

ទោះបីជាយ៉ាងណាក្តីកាលពីខែមុនក្រូអាតទើបតែបានឈានទៅដល់កិច្ចព្រមព្រៀងទិញរថយន្តយោធាប្រភេទ Bradley ចំនួន៨៩គ្រឿងរួចមកហើយពីអាមេរិកហើយកាលពីឆ្នាំទៅក៏បានបញ្ជាទិញយន្តហោះចម្បាំងបារាំង Rafale ចំនួន១២គ្រឿងផងដែរ។

កាលពីទសវត្សឆ្នាំ១៩៩០ក្រូអាតនិងស៊ែប៊ីស្ថិតនៅក្នុងជម្លោះជាមួយគ្នាម្តងហើយប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលស៊ែប៊ីកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាយក្សចិនជាពិសេសរុស្សីផងដែរទាំងយន្តហោះចម្បាំងដ្រូននិងប្រព័ន្ធការពារដែនអាកាស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here