បារាំងកំពុងពន្លឿនកិច្ចព្រមព្រៀងទិញលក់នាវាចម្បាំង៤គ្រឿងតម្លៃជាង១៣០០លានដុល្លារឲ្យរ៉ូមេនី

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក Jean Yves Le Drian កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបាន
ថ្លែងថាបារាំងមានសង្ឃឹមខ្លាំងថានឹងអាចបញ្ចប់ទៅនៃកិច្ចព្រមព្រៀងទិញលក់នាវាចម្បាំងចំនួន៤គ្រឿងតម្លៃដល់ទៅ១,២ពាន់អឺរ៉ូឬប្រហែលជា១,៣៥ពាន់លានដុល្លារទៅឲ្យប្រទេសរ៉ូមេនី។

ក្រុមហ៊ុនផលិតអាវុធរបស់បារាំង Naval Group គឺជាអ្នកទទួលបានកិច្ចព្រមព្រៀងក្នុងការផលិតនាវាចម្បាំង៤គ្រឿងទៅឲ្យរ៉ូមេនីនិងក៏ដូចជាកិច្ចព្រមព្រៀងជួសជុលនាវា២គ្រឿងផ្សេងទៀតផងដែរ។

ក្រសួងការពារជាតិនៃប្រទេសរ៉ូមេនីបានបញ្ជាក់ថាក្រុមហ៊ុនផលិតអាវុធនៃប្រទេសទាំងពីរគឺនឹងត្រូវរងចាំរហូតទៅដល់ចុងខែកុម្ភៈនេះដើម្បីអាចធានាបានថាតើដំណើរការងារផ្លូវច្បាប់នឹងអនុញ្ញាតិឲ្យកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានឬយ៉ាងណា។

គួរឲ្យដឹងដែរថារ៉ូមេនីជាទឹកដីដែលមានវត្តមាននៃកងកម្លាំងយោធារបស់បណ្តាប្រទេសជាច្រើនរហូតទៅដល់ជាង៤០០០នាក់ហើយទីនេះក៏មានបំពាក់ជាមួយនឹងប្រព័ន្ធការពារមីស៊ីលដែលជាបច្ចេកវិទ្យារបស់អាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here