យន្តហោះអាមេរិកដឹកយោធាព្រមទាំងសំភារៈបន្ថែមទៀតធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ

បរទេស៖ យន្តហោះយោធាមួយគ្រឿងដែលមានផ្ទុកយោធាអាមេរិកជាច្រើនបានធ្វើដំណើរទោដល់តំបន់ភាគខាងត្បូងប្រទេសប៉ូឡូញហើយនៅថ្ងៃអាទិត្យម្សិលមិញនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការបង្កើនចំនួនទ័ពទៅកាន់ប្លុកអឺរ៉ុប។

យោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិប៉ូឡូញបានឲ្យដឹងដែរថាមកដល់ពេលនេះយោធារបស់អាមេរិកប្រមាណជា១៧០០នាក់ហើយដែលត្រូវបានបញ្ជូនទៅដល់ប្រទេសប៉ូឡូញក្នុងការធ្វើប្រតិបត្តិការនៅតំបន់ភាគខាងកើតភាគខាងត្បូងប្រទេស។

ក្រៅតែពីយន្តហោះផ្ទុកយោធាអាមេរិកនេះហើយក្នុងនោះអាមេរិកក៏បានបញ្ជូនយន្តហោះផ្ទុកទៅដោយសំភារៈនិងឧបករណ៍យោធាច្រើនទៀតជាបន្តបន្ទាប់គ្នាកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍កន្លងមកផងដែរ។

គួរឲ្យដឹងដែរថាភាពតានតឹងរវាងរុស្សីនិងអ៊ុយក្រែននៅតែបន្តកើនឡើងខណៈដែលបណ្តាប្រទេសលោកខាងលិចក៏បានបង្កើនចំនួនយោធារបស់ខ្លួននៅតាមប្រទេសក្បែរប្រទេសរុស្សីផងដែរដែលមានរួមទាំងប៉ូឡូញរ៉ូមេនីនិងអាល្លឺម៉ង់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here