បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះបានធ្វើការរាយការណ៍អំពីការស្រាវជ្រាវរកឃើញមួយថាប្រទេសកូរ៉េខាងជើងមកដល់បច្ចុប្បន្ននៅតែបន្តក្នុងការលួចលុយជាច្រើនលានដុល្លារពីវិទ្យាស្ថានហិរញ្ញវត្ថុនានាព្រមទាំងក្រុមហ៊ុនលុយឌីជីថលផងតាមរយៈការវាយលុកចូលប្រព័ន្ធអនឡាញ។
ក្រុមអ្នកជំនាញជាច្រើននាក់បានបន្តបញ្ជាក់ដោយមានការអះអាងដោយមន្ត្រីរដ្ឋាភិបាលមួយចំនួនផងថាកូរ៉េខាងជើងបានលួចលុយឌីជីថលជោគជ័យដល់ជាង៥០លានដុល្លារចន្លោះពីឆ្នាំ២០២០ទៅដល់ពាក់កណ្តាលឆ្នាំ២០២១ពីក្រុមហ៊ុនឌីជីថលយ៉ាងហោចណាស់៣របស់ប្រទេសក្នុងតំបន់អាមេរិកខាងជើងអឺរ៉ុបនិងអាស៊ី។
ប្រភពដដែលបានឲ្យដឹងដែរថាលុយឌីជីថលដែលបានលួចទាំងនោះត្រូវបានគេមើលឃើញថាបានឆ្លងកាត់ចូលទៅក្នុងដំណើរការនៃការលាងលុយកខ្វក់របស់អន្តរជាតិមុនពេលដែលវាត្រូវបានដកចេញជាលុយសុទ្ធតាមរយៈប្រភពជាច្រើន៕