អាមេរិកអនុម័តកុងត្រាថែទាំអាវុធតម្លៃជាង១០០លានដុល្លារទៀតឲ្យតៃវ៉ាន់

បរទេស៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden នៅសប្តាហ៍នេះបានប្រកាសក្នុងការអនុម័តក្នុងការផ្តល់កិច្ចព្រមព្រៀងថែទាំអាវុធដែលមានតម្លៃប្រមាណជាជាង១០០លានដុល្លារទៅឲ្យរដ្ឋាភិបាលនៃកោះតៃវ៉ាន់ដើម្បីអាចជួយជម្រុញនិងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារមីស៊ីលរបស់ដែនកោះមួយនេះក្នុងការប្រឈមមុខជាមួយនឹងសំពាធពីប្រទេសចិន។

ក្រសួងការបរទេសអាមេរិកបានប្រកាសអំពីកិច្ចព្រមព្រៀងថែទាំដែលមានទាំងក្រុមវិស្វកម្មក្រុមអ្នកថែទាំផងកាលពីថ្ងៃចន្ទម្សិលមិញខណៈដែលចិនកំពុងមមាញឹករៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ដែល
ត្រូវបានក្រុមអ្នកជាតិនិយមនៃបណ្តាប្រទេសមួយចំនួនជឿជាក់ថានឹងក្លាយទៅជាព្រឹត្តិការណ៍មុនពេលដែលចិននឹងធ្វើសកម្មភាពលុកលុយកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងទ័ព។

កុងត្រាថែទាំងនិងគាំទ្រនេះមានន័យថាអាមេរិកនឹងអាចជួយជួសជុលនិងថែរក្សាប្រព័ន្ធការពារមីស៊ីលនិងប្រព័ន្ធការពារដែនអាកាសផ្សេងទៀតដែលមានស្រាប់នៅលើទឹកដីកោះនិងក៏ដូចជាមីស៊ីល Patroit missiles ដែលកោះតៃវ៉ាន់បានទិញពីអាមេរិកនោះផងដែរ។

គួរឲ្យដឹងដែរថានៅក្រោយការប្រកាសរបស់ក្រសួងការបរទេសភ្លាមក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានប្រកាសតាម Twitter ថ្លែងអំណរគុណដល់អាមេរិកភ្លាមចំពោះការអនុម័តកុងត្រាថ្មីលើកនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here