អ៊ុយក្រែនតេស្តមីស៊ីលប្រឆាំងរថក្រោះក្បែរតំបន់ Crimea

បរទេស៖ វិដេអូនៃសកម្មភាពធ្វើសមយុទ្ធគ្រាប់មីស៊ីលពិតសម្រាប់ប្រឆាំងទៅនឹងរថក្រោះត្រូវបានបង្ហាញដោយ
អ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញនេះហើយមានទាំងការដាក់ពង្រាយតាមទីតាំងជាច្រើនទៀតផងដែរដើម្បីទប់
ទល់ប្រសិនបើមានការឈ្លានពានណាមួយ។

សមយុទ្ធយោធាលើកនេះត្រូវបានធ្វើឡើងក្នុងពេលដែលរុស្សីនៅតែបន្តមានដាក់វត្តមានកងកម្លាំងយោធារបស់ជាង១០ម៉ឺននាក់នៅក្បែរព្រំដែនរបស់ខ្លួននៅឡើយដែលកន្លងមកទាំងលោកខាងលិចនិងអាមេរិកផងបានធ្វើការព្យាករណ៍ថារុស្សីនឹងបើកការវាយប្រហារណាមួយមកលើអ៊ុយក្រេនជាមិនខាន។

កាលពីថ្ងៃទី៥ខែកុម្ភៈកន្លងមកមន្ត្រីយោធាអាមេរិក២រូបបានបញ្ជាក់សាជាថ្មីថារុស្សីដែលបានកាន់កាប់តំបន់ Crimea ទាំងស្រុងកាលពីឆ្នាំ២០១៤នោះបានដាក់ត្រៀមយោធាប្រមាណជា៧០ភាគរយរួចមកហើយប៉ុន្តែប្រសិនបើត្រូវការវាយប្រហារលើអ៊ុយក្រែនមែននោះរុស្សីត្រូវការរៀបចំខ្លួនឲ្យបានទៅដល់១០០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here