រដ្ឋមន្ត្រីការពារជាតិនិងការបរទេសអង់គ្លេសនឹងបំពេញទស្សនកិច្ចដាច់ដោយឡែកគ្នានៅរុស្សី

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអង់គ្លេសលោក Ben Wallace ត្រូវបានគេដឹងថានឹងធ្វើការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅក្នុងសប្តាហ៍នេះក្នុងពេលដែលរដ្ឋាភិបាលទីក្រុងឡុងបានដាក់កិច្ចខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាវិបត្តិនៅអ៊ុយក្រែនជាមួយនឹងរុស្សី។

លោក Wallace បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញម្តងហើយកាលពីដើមសប្តាហ៍កន្លងមកនៅក្នុងទីក្រុងឡុងដើម្បីពិភាក្សាគ្នាពីស្ថានភាពជាក់ស្តែងហើយនឹងបន្តជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoiguផងដែរ។

ក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Liz Truss ក៏នឹងមានផែនការក្នុងការបំពេញទសន្សកិច្ចទៅកាន់ប្រទេសរុស្សីដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov ផងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះដែលជាដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាពីរដ្ឋមន្ត្រីក្រសួងការពារជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here