រុស្សីដាក់លក្ខខណ្ឌមួយចំនួនដើម្បីទទួលស្គាល់រដ្ឋាភិបាលតាលីបង់

បរទេស៖ RT.com ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាប្រទេសរុស្សីបានត្រៀមខ្លួនរួចទៅហើយក្នុងការគាំទ្រទៅដល់រដ្ឋាភិបាលតាលីបង់របស់អាហ្គានីស្ថាននិងជួយឲ្យរដ្ឋាភិបាលនេះអាចទទួលបានការទទួលស្គាល់បន្ថែមទៀតពីសំណាក់សហគមន៍អន្តរជាតិប៉ុន្តែទាមទារឲ្យគោរពតាមចំណុច២សំខាន់មុនចាប់ផ្តើមការងារនេះ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ Daily RBK នៅក្នុងទីក្រុងមូស្គូលោក Zamir Kabulov ប្រេសិតពិសេស
តំណាងប្រធានាធិបតីរុស្សីបានបញ្ជាក់ថាបញ្ហាជាតិសាសនិងបញ្ហាសិទ្ធមនុស្សដែលតាលីបង់ត្រូវតែគោរពតាមនិងធ្វើការកែប្រែជាមុនសិនដើម្បីអាចទទួលបានសិទ្ធក្នុងការដំណើរការរដ្ឋាភិបាលស្របច្បាប់របស់ខ្លួន។

លោកបញ្ជាក់បែបនេះថា៖សហគមន៍អន្តរចាតិមានការទាមទារជាច្រើនប៉ុន្តែសំខាន់បំផុតនោះគឺការដាក់បញ្ចូលជាតិសាសផ្សេងទៀតដែលស្ថិតនៅក្នុងប្រទេសអាហ្គានីស្ថានឲ្យចូលរួមក្នុងរដ្ឋាភិបាលខណៈដែលបច្ចុប្បន្នសមាជីករដ្ឋាភិបាលទាំងអស់សុទ្ធតែជាតាលីបង់ហើយទី២រុស្សីចង់ឲ្យតាលីបង់គួរគិតឡើងវិញពីបញ្ហាសិទ្ធមនុស្សជាពិសេសស្ត្រីនិងការផ្តល់តម្លៃនិងសិទ្ធក្នុងការធ្វើការងាររៀនសូត្រដូចទៅនឹងបុរសឡើងវិញ។

ទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់មិនចង់ឲ្យតាលីបង់ធ្វើតាមគំនិតរុស្សីទាំងស្រុងឡើយប៉ុន្តែគួរតែព្យាយាមមើលគំរូរបស់ជាតិសាសផ្សេងដែលកំពុងកាន់សាសនាអ៊ីស្លាមដូចគ្នានោះទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here