បរទេស៖ ទីបំផុតប្រទេសស្លូវ៉ាគី បានប្រកាសចុះហត្ថលេខាទៅលើសន្ធិសញ្ញាការពារជាតិមួយ
អនុញ្ញាតិឲ្យសហរដ្ឋអាមេរិក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអាកាស ចំនួន២របស់ខ្លួន។
អាកាសយានដ្ឋានMalacky-Kuchyna និង Sliac របស់ស្លូវ៉ាគីនឹងត្រូវប្រើប្រាស់ដោយអាមេរិកក្នុងរយៈពេល ១០ ឆ្នាំជាមួយនឹងនឹងការបង់ប្រាក់ក្នុងទំហំ ១០០ លានដុល្លារទៅឲ្យរដ្ឋាភិបាលស្លូវ៉ាគីយកទៅធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាសទាំងពីរនេះ។
RT ដែលបានចេញផ្សាយអត្ថបទនេះនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាបន្ទាប់ពីការជជែកដេញដោលគ្នាយ៉ាងខ្លាំងកាលពីថ្ងៃពុធ សមាជិកសភាស្លូវ៉ាក់ ៧៩រូបបានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ ខណៈដែល ៦០នាក់ទៀតបានបោះឆ្នោតប្រឆាំង។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថាចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីលោក Jaroslav Nad៕
