អេស្បាញយល់ព្រមបញ្ជូនយន្តហោះចម្បាំង៤គ្រឿងនិងទ័ព១៣០នាក់ទៅប៊ុលហ្គារី

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសប៊ុលហ្ការីនៅថ្ងៃពុធម្សិលមិញបានប្រកាសថាប្រទេសអេស្បាញនឹងធ្វើការ
បញ្ជូនយន្តហោះចម្បាំងចំនួន៤គ្រឿងព្រមទាំងទ័ពប្រមាណជា១៣០នាក់ផងដែរទៅមកប្រទេសប៊ុលហ្គារីនៅសប្តាហ៍នេះ។

សកម្មភាពនេះត្រូវបានគេដឹងថាធ្វើឡើងដើម្បីអាចជួយទប់ទល់សំពាធរបស់អឺរ៉ុបពីការគម្រាមកំហែងដោយប្រទេសរុស្សីដែលកំពុងចល័តទ័ពជាច្រើនម៉ឺននាក់នៅក្បែរតំបន់ព្រំដែននៃប្រទេសអ៊ុយក្រែន។

តាមផែនការយន្តហោះចម្បាំងដំបូងរបស់អេស្បាញនឹងធ្វើការចុះចតនៅលើទឹកដីនៃប្រទេសប៊ុយហ្គារីនៅចុងសប្តាហ៍នេះដើម្បីប្រតិបត្តិការការពារដែនអាកាសរបស់ប៊ុយហ្គារីដែលនឹងមានពេលវេលាកំណត់រហូតដល់ខែមិនាខាងមុខនេះ។

គួរឲ្យដឹងដែរថាក្នងនោះប្រទេសហូឡង់ក៏នឹងត្រូវបានគេរំពឹងទុកដែរថាយល់ព្រមក្នុងការចល័យយន្តហោះចម្បាំង F-35 របស់ខ្លួនចំនួន២គ្រឿងមកកាន់ប្រទេសប៊ុលហ្គារីដែរនៅក្នុងខែមេសានិងខែឧសភាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here