អាមេរិកប្រកាសអាសន្ននិងព្រមានឲ្យពលរដ្ឋទាំងអស់របស់ខ្លួនចាកចេញពីអ៊ុយក្រែន

បរទេស៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្រមានសាជាថ្មីនិងបានអំពាវនាវឲ្យ
ពលរដ្ឋទាំងអស់របស់ខ្លួនក្នុងការចាកចេញពីប្រទេសអ៊ុយក្រែនដោយសារតែបញ្ហាព្រួយបារម្ភនៃការវាយប្រហារដោយរុស្សីផងនិងការកើនឡើងនៃវិរុសកូវីដផង។

ក្រសួងការបរទេសអាមេរិកដែលបានបង្ហោះសារព្រមានថា៖កុំធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនឲ្យសោះដោយសារតែការគម្រាមកំហែងពីសំណាក់យោធារុស្សីនិងបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ពលរដ្ឋអាមេរិកទាំងឡាយគួរតែចាកចេញពីអ៊ុយក្រែនដោយជើងហោះហើរធម្មតាឬដោយជើងហោះហើរឯកជន។

សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាពលរដ្ឋអាមេរិកទាំងឡាយដែលសម្រេចចិត្តក្នុងការបន្តរស់នៅអ៊ុយក្រែនគួរតែមានការប្រុងប្រយ័ត្នដោយសារតែវានឹងអាចកើតមាននូវសកម្មភាពឧក្រិដ្ឋកម្មការបះបោរឬការវាយប្រហារដោយយោធាពីសំណាក់រុស្សី។

ជាចុងក្រោយអាមេរិកក៏បានព្រមានដែរថារដ្ឋាភិបាលនឹងមិនអាចធ្វើការហោះហើរជន្លៀសខ្លួនពលរដ្ឋអាមេរិកណាម្នាក់បានឡើយប្រសិនបើជម្លោះដោយយោធានឹងកើតឡើងដោយប្រការណាមួយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here