ធ្លាក់យន្តហោះចម្បាំងមួយគ្រឿងនៅ Arizona ពីឡុតគេចផុតជីវិត

បរទេស៖ ក្រុមហ៊ុនឯកជនមួយដែលមាកុងត្រាជាមួយនឹងយោធាអាមេរិកនៅថ្ងៃសុក្រនេះត្រូវបានគេរាយការណ៍ថាបានជួបឧប្បទេវហេតុធ្លាក់យន្តហោះចម្បាំងប្រភេទ Mirage F1 ផលិតនៅបារាំងមួយគ្រឿងនៅក្នុងរដ្ឋ Arizona។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថាយន្តហោះដែលធ្លាក់នៅត្រង់ចំណុចតំបន់មួយដែលមិនមានមនុស្សរស់នៅហើយពីឡុតក៏បានចុចប៊ូតុងគេចផុតពីគ្រោះថ្នាក់នេះផងដែរ។

ហេតុការណ៍ធ្លាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១១ព្រឹកចំងាយប្រមាណជា១៥ម៉ាលពីមូលដ្ឋានទ័ពអាកាស Luke Air Forceដែលជាទីកន្លែងហ្វឹកហាត់យោធាមួយរបស់អាមេរិកនៅក្នុងតំបន់។

គួរឲ្យដឹងដែរថា F1 ត្រូវបានដាក់ឲ្យចូលនិវត្តទៅហើយពីកម្លាំងទ័ពអាកាសរបស់បារាំងតាំងតែពីឆ្នាំ២០១៤ប៉ុន្តែក្រុមហ៊ុនឯកជនជាប់កុងត្រាជាមួយនឹងអាមេរិកនៅតែបន្តប្រើប្រាស់វាក្នុងលក្ខខណ្ឌហ្វឹកហាត់យោធានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here