F-22 របស់អាមេរិកជាច្រើនគ្រឿងធ្វើដំណើរមកដល់សហភាពអារ៉ាប់រួម

បរទេស៖ សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងមកបានធ្វើការបញ្ជូនយន្តហោះចម្បាំង F-22ជាច្រើនគ្រឿង
ទៅដល់សហភាពអារ៉ាប់រួមហើយបន្ទាប់ពីទីក្រុងអាប៊ូដាប៊ីបានទទួលរងការវាយប្រហារជាច្រើនដងពីសំណាក់ក្រុមឧទ្ទាមHouthi។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានធ្វើការថ្លែងការណ៍ថាយន្តហោះទាំងនោះគឺជាការបង្ហាញជូនចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនអំពីការបន្តការគាំទ្រដោយអាមេរិក។

ដោយឡែកមេបញ្ជាការជាន់ខ្ពស់អាមេរិកលោកឧត្តមសេនេយ៍ Greg Guillot ក៏បានបញ្ជាក់ដែរថាសមត្ថភាពរបស់ F-22ពិតជាសាកសមស្ទើរគ្រប់បេសកកម្មនានាបួករួមទាំងប្រតិបត្តិការរួមគ្នានិងដាច់ដោយឡែកហើយជាពិសេសពិតជាសាកសមបំផុតសម្រាប់តំបន់មជ្ឈឹមបូព៍ាក្នុងស្ថានភាពតានតឹងបែបនេះ។

រំលឹកដែរថាមុននេះប៉ុន្មានសប្តាហ៍ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារតាមអាកាសដោយមីស៊ីលដល់ទៅ២ដងមួយទៅលើមូលដ្ឋានទ័ពអាមេរិកដែលមានទាហានជាង២០០០ប៉ុន្តែនិងមួយគ្រាប់ទៀតអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអ៊ីស្រាអ៊ែល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here