បរិភោគផ្លែឈើនៅពេលណាទើបល្អ?

នៅក្នុងផ្លែឈើមានទាំង ហ្វៃប៊ើរ៏ ប៉ូតាស្យូម វិតាមីនC និង ហ្វូលេតជាច្រើន  តែការបរិភោគដែលមិនត្រូវក្បួនក៏អាចធ្វើឲ្យប្រព័ន្ធការរំលាយមានបញ្ហាដែរ  ដូច្នេះដើម្បីឲ្យទទួលបានប្រយោជន៏ពីផ្លែឈើយ៉ាងពេញទំហឹងនោះ យើងគួរដឹងពីការបរិភោគផ្លែឈើយ៉ាងត្រូវតាមក្បួនទើបជាការប្រសើរ ។

ទោះជាការញ៉ាំផ្លែឈើតែមួយប្រភេទ ឬញ៉ាំបែបរួមគ្នាច្រើនយ៉ាង គួរញ៉ាំនៅពេលពោះទំនេរ ៖

ព្រោះពេលបរិភោគចូលទៅហើយ កម្មវិធីរំលាយអាហារនឹងធ្វើការយ៉ាងឆាប់រហ័ស ដោយរាងកាយនឹងផលឹត អេន​ហ្សៃម៏ពិសេសម៉្យាងចេញមកសំរាប់ការកឹនរំលាយផ្លែឈើ ធ្វើឲ្យរាងកាយអាចបឺតជ្រាបយកជាតិស្ករ និងសារធាតុអាហារបាន​យ៉ាងពេញទំហឹង ។

បរិភោគនៅចន្លោះពេលបាយចំបងៗ ៖

ជាប្រក្រតីមនុស្សយើងតែងបរិភោគអាហារ3ពេលក្នុងមួយថ្ងៃ​  ចន្លោះពេលបាយនីមួយៗនោះហើយគឺជាពេល​របស់​​​ផ្លែឈើ  ដោយជាប្រក្រតីគឺបន្ទាប់ពីពេលបាយប្រមាណជា 1 – 2​ ម៉ោង  តែបើសឹនជាអាហារដែលត្រូវការប្រើពេល​​រំលាយ​​យូរ ដូចជា នំប៊ើហ្គ៊ើរ៏ ឬដុំសាច់ជាដើម គួរទុកចន្លោះពេលប្រមាណ 3 – 4 ម៉ោង សឹមបរិភោគផ្លែឈើ ។

ល្អបំផុតគឺ ការបរិភោគផ្លែឈើជាអាហារតំបូងនៃថ្ងៃនីមួយៗ(ពេលព្រឹក) ពេលពោះនៅទំនេរ ឬចន្លោះរវាងពេល

បាយ​ព្រឹក និងពេលបាយថ្ងៃ ​​៖

បើអាចជ្រើសរើសអាហារពេលព្រឹកបាន អ្នកគួរជ្រើសរើសបរិភោគមុខម្ហូបធ្វើពីផ្លែឈើរួមជាមួយគ្នាតែម្តង  ដូចជាហ្រ្វ៊ុតសាលាដ ផ្លែប៉ោម ឬក៏ទឹកផ្លែឈើកឹន ហើយគួរចៀសវាងការញ៉ាំផ្លែឈើមុនចូលគេង ព្រោះជាតិស្ករដែលបានពីផ្លែឈើមានថាមពលខ្លាំងធ្វើឲ្យរាងកាយស្វាហាប់រហូតធ្វើឲ្យអ្នកអាចគេងមិនលក់ ។

បរិភោគក្នុងរូបភាពជាទឹកផ្លែឈើកឹន ៖

ទឹកសណ្តែកលឿង ណាត់មៀលគ៏ ទឹកដូង ឬយ៉ាអួ គឺជាជំរើសដ៏ល្អសំរាប់កឹនលាយជាមួយផ្លែឈើ ព្រោះមិនធ្វើឲ្យ

លំបាកដល់ប្រព័ន្ធកឹនរំលាយអាហារ  ក្រៅពីនោះអ្នកគួរជ្រើសរើសទទួលទានផ្លែឈើដែលមានជាតិស្ករតិច ដូចជាផ្លែប៉ោម​ពណ៌បៃតងជាដើម វានឹងល្អដល់សុខភាពខ្លាំងជាង ។

បរិភោគក្នុងរូបភាពជាផ្លែឈើក្រៀម ៖

តែមិនគួរបរិភោគផ្លែឈើក្រៀមណាដែលមានជាតិផ្អែមខ្លាំង និងក្នុងបរិមាណច្រើនជ្រុលពេកឡើយ គួរ​កំណត់​បរិមាណក្នុងការបរិភោគ ឬជ្រើសរើសទទួលទានតែក្នុងឪកាសណាពិសេសៗបានហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here