អាមេរិក៖ ក្រុមហ៊ុន Tesla បានប្រកាសឱ្យដឹងថា មានរថយន្តប្រមាណជិត ១លានគ្រឿងត្រូវបានលក់នៅក្នុងឆ្នាំ២០២១ ខណ:ដែលនៅត្រីមាសចុងឆ្នាំ មានរថយន្តជិត ៣១ម៉ឺនគ្រឿងត្រូវបានលក់ចេញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅត្រីមាសទី៤ ឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានលក់រថយន្តបានចំនួន ៣០៨,៦០០គ្រឿង ដែលជំរុញឱ្យការលក់ចេញមួយឆ្នាំ ២០២១ ទទួលបាន ៩៣៦,១៧២គ្រឿង។
តួលេខនៃការលក់រថយន្តចេញមួយឆ្នាំ២០២១ របស់ Tesla គឺបានកើនឡើងប្រមាណ ៨៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ខណ:ដែលចិនគឺជាទីផ្សារធំ និងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ២០២១៕