Apple បានក្លាយជាក្រុមហ៊ុនទីមួយនៅក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ទ្រីលានដុល្លារអាមេរិក

Apple បានក្លាយជាក្រុមហ៊ុនទីមួយនៅក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ទ្រីលានដុល្លារអាមេរិក

អាមេរិក៖ ដោយសារតែតម្លៃហ៊ុនបានកើនឡើង និងការផ្ដល់នូវទំនុកចិត្តខ្ពស់ពីសំណាក់អ្នកវិនិយោគ នៅពេលនេះ Apple បានក្លាយជា​ក្រុមហ៊ុនដំបូងគេបំផុតនៅក្នុងសកលលោកដែលមានតម្លៃក្រុមហ៊ុនរហូតដល់ ៣ទ្រីលានដុល្លារ។

Apple បានក្លាយជាក្រុមហ៊ុនទីមួយនៅក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ទ្រីលានដុល្លារអាមេរិក

នៅដើមសប្ដាហ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone បានហក់ឡើងខ្លាំង និងបានជំរុញឱ្យតម្លៃទីផ្សាររបស់ Apple បានកើនឡើង​៣ទ្រីលានដុល្លារ និងក្លាយជាក្រុមហ៊ុនដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលពុំធ្លាប់មាន។

ក្រុមអ្នកវិនិយោគជាច្រើនបានផ្ដល់ក្ដីសង្ឃឹម និងទំនុកចិត្តថា ក្រុមហ៊ុនមួយនេះនឹងជោគជ័យកាន់តែខ្លាំងទៀតនៅពេលដែល​វត្តមានផលិតផល​ថ្មីត្រូវបានប្រកាសបង្ហាញ។ ផលិតផលថ្មីនោះគឺជាផលិតផលដែលមិនធ្លាប់មានពុំមុនឡើយសម្រាប់ក្រុមហ៊ុន Apple ខណ:ដែលគេរំពឹងថា ជាឧបករណ៍ VR។

Apple បានក្លាយជាក្រុមហ៊ុនទីមួយនៅក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ទ្រីលានដុល្លារអាមេរិក

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនអាមេរិក Microsoft បានកើនតម្លៃនៅលើទីផ្សារពី ២ទ្រីលានដុល្លារ មកដល់ ២,៥ទ្រីលានដុល្លារ ខណ:ដែល Amazon និង Tesla មានតម្លៃ ១ទ្រីលានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here