ចរាចរលុយឌីជីថលនៅកម្ពុជាមានសកម្មភាពជាមួយនឹងពលរដ្ឋជាងពាក់កណ្តាលប្រទេស

ពាណិជ្ជកម្ម៖ តួលេខចុងក្រោយមួយដោយ Nikkei Asia សម្រាប់ខែវិច្ឆិកាកន្លងទៅខណៈដែលសកម្មភាពលុយអេឡិកត្រូនិកឬឌីជីថលនៅក្នុងប្រទេសកម្ពុជាទទួលបានកំណើនគួរឲ្យចាប់អារម្មណ៍បំផុតធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់។

តួលេខបានបង្ហាញថាតាមរយៈកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា Bakong ដែលជាការសហការគ្នារវាងធនាគារជាតិនិងសធនាគារក្នុងស្រុកផ្សេងទៀតប្រតិបត្តិការលុយឌីជីថលបានធ្វើឡើងជាមួយនឹងពលរដ្ឋទូទាំងប្រទេសដល់ទៅ៧,៩លាននាក់ដែលស្ទើរតែពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបបច្ចុប្បន្ន១៦,៧លាននាក់។

ចំនួននេះត្រូវបានគេរាប់បញ្ចូលទាំងពលរដ្ឋដែលបានប្រើប្រាស់កម្មវិធីនេះតាមរយៈការណែនាំពីបណ្តាធនាគារផងដែរហើយគិតជាចំនួនប្រតិបត្តិការសរុបសម្រាប់ខែវិចិ្ឆកាកម្ពុជាអាចធ្វើបានដល់ទៅ៦,៨លានដងគិតជាទឹកប្រាក់ប្រមាណជា២៩០០លានដុល្លារអាមេរិក៕

គួរឲ្យដឹងដែរថាកម្មវិធី Bakong គឺជាសមិទ្ធផលបានមកពីការធ្វើការងារអភិវឌ្ឍរួមគ្នារវាងធនាគារជាតិកម្ពុជានិងក្រុមហ៊ុន Blockchain របស់ជប៉ុនដែលមានឈ្មោះថា Soramitsu ដែលបច្ចុប្បន្នកំពុងក្លាយទៅជាកូនសោរដ៏សំខាន់ក្នុងការរុញច្រានលុយឌីជីថលឲ្យបានកាន់តែខ្លាំងចូលទៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here