មហាអំណាចទាំង៥សន្យាមិនឲ្យពិភពលោកធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់និងសង្គ្រាមនុយក្លេអ៊ែរឡើយ

បរទេស៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាទាំង៥ដែលមានរួមទាំងចិនបារាំងអង់គ្លេសរុស្សីនិងសហរដ្ឋអាមេរិកផងនៅសប្តាហ៍នេះបាននាំគ្នាធ្វើការប្តេជ្ញាចិត្តរួមគ្នាថានឹងមិនប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនក្នុងការវាយប្រហារដាក់គ្នានោះទេព្រមទាំងធ្វើការសន្យទៀតថានឹងធ្វើការរួមគ្នាដើម្បីឈានទោដល់ការរំសាយអាវុធទាំងអស់គ្នាផង។

ទោះបីជាយ៉ាងណាក្តីមហាអំណាចទាំង៥ដែលត្រូវបានគេហៅថា P5 នេះគឺមិនមែនតែជាប្រទេសលើសកលលោកដែលមានក្បាលគ្រាប់នុយក្លេអ៊ែរនោះទេជាក់ស្តែងក៏មានបណ្តាប្រទេសផ្សេងទៀតដែលកំពុងមានអាវុធប្រល័យលោកនេះផងដែរដូចជាឥណ្ឌាប៉ាគីស្ថានអ៊ីស្រាអ៊ែលនិងកូរ៉េខាងជើងផងដែរ។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះគឺបានធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងបណ្តាប្រទេស P5 កំពុងមានបញ្ហារកាំរកូសគ្នានិងធ្លាក់ដល់កម្រិតដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here