អ៊ីរ៉ង់ទាមទារឲ្យមានការកាត់ទោសលោក Trump និងលោក Pompeo

បរទេស៖​​ នៅសប្តាហ៍នេះមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតី Ebrahim Raisi បានទាមទារឲ្យមានការកាត់ទោចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump លើករណីសម្លាប់មេបញ្ជាកងទ័ពអ៊ីរ៉ង់នាពេលកន្លងមកគឺលោក Qassem Soleimi។

លោក Ebrahim Raisi បានបន្តថាទាំងអតីតប្រធានាធិបតីអាមេរិក Donald Trump និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeoត្រូវតែទទួលទោសហើយប្រសិនបើរឿងនេះមិនអាចធ្វើទៅរួចទេនោះអ៊ីរ៉ង់បានប្តេជ្ញាចិត្តហើយដែរក្នុងការបើកការសងសឹងវិញជាមិនខាន។

គួរឲ្យដឹងដែរថា មេបញ្ជាកការកំពូលយោធារបស់អ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយរបស់អាមេរិកកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ដែលគ្រានោះលោក Trump គឺជាមេបញ្ជាការកំពូលរបស់អាមេរិកដែលបានអ៊ីរ៉ង់អះអាងថាជាអ្នកបញ្ជានៅពីក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here