កូរ៉េខាងជើងអះអាងថាបានជោគជ័យតេស្តមីស៊ីលថ្មីប្រភេទល្បឿនលឿនជាងសម្លេង

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការប្រកាសអះអាងថាខ្លួនពិតជាបានធ្វើតេស្តទៅលើការបាញ់គ្រាប់មីស៊ីលមែនកាលពីថ្ងៃពុធម្សិលមិញហើយថែមទាំងទទួលបានជោគជ័យទៀតផង។

យោងតាមការបញ្ជាក់ដោយទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូងបានចេញផ្សាយថាការបាញ់តេស្តសាកល្បងបានហោះទៅចំគោលដៅក្នុងចំងាយដល់ទៅ៧០០គីឡូម៉ែត្រហើយនេះគឺជាការធ្វើតេស្តសាកល្បងមីស៊ីលលើកទី២តាំងតែពីខែកញ្ញាជាមួយនឹងមីស៊ីមានឈ្មោះថា Hwasong-8។

ជោគជ័យលើកនេះមានន័យថាប្រព័ន្ធប្រើប្រាស់ថាមពលឥន្ធនៈថ្មីចំពោះបច្ចេកវិទ្យាអាវុធមីស៊ីលពិតជាគួរឲ្យទុកចិត្តហើយក្នុងនោះក៏បានបញ្ជាក់ដែរថាវាក៏មានកម្រិតទុកចិត្តខ្ពស់ផងដែរនៅក្នុងស្ថានភាពអាកាសធាតុក្នុងរដូវរងាបែបនេះក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here